Banner advertisement

ជឿហើយពិភពលោក! កីឡាករចាកចេញមានតែស្តាយ ចម្លែកអីលោក Rio Ferdinand សរសើរថាការចាកចេញរបស់ Onana ជារឿងល្អទៅវិញ

09-Sep-2025 3:22 PM

លោក​ Rio Ferdinand បានចេញមកនិយាយថា ការចាកចេញរបស់ Andre Onana នឹងជួយលុបបំបាត់ ក៏ដូចជាទប់ស្កាត់ការសើចចំអក ក៏ដូចជាការមើលងាយមកលើបិសាចក្រហម Manchester United។




ក្រោយធ្លាយដំណឹងថា Onana នឹងចាកចេញទៅកាន់ក្លិប Trabzonspor ក្នុងលក្ខខណ្ឌខ្ចីជើង វីរកីឡាកររបស់ Man Utd រូបនេះបានកោតសរសើរថា វាជាដំណឹងល្អមួយដែលក្លិបអាចស្វែងរកទ្រនំថ្មីសម្រាប់អ្នកចាំទីវ័យ 29 ឆ្នាំរូបនេះ។




មូលហេតុដែលលោក Ferdinand មានភាពរីករាយជាពន់ពេកនោះគឺ គាត់បានសង្កត់ធ្ងន់ថា ក្លិបបិសាចក្រហម គឺជាក្លិបតែមួយគត់ដែលចូលចិត្តរក្សាទុកកីឡាករដែលលេងមិនបានល្អនៅក្នុងក្លិប ហើយ Onana គឺជាកីឡាករមួយក្នុងចំណោមកីឡាករទាំងនោះផងដែរ៕

អត្ថបទដែលទាក់ទង