លោក Jamie Carragher បានបង្ហាញពីការព្រួយបារម្ភជាខ្លាំងជុំវិញរឿងមួយរបស់ Liverpool ក្រោយឃើញក្រុមហង្សក្រហមចាញ់ Crystal Palace យ៉ាងអាម៉ាស់។
ក្រុមឥន្ទ្រី Crystal Palace បានយកឈ្នះក្រុមរបស់លោក Arne Slot ក្នុងការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រ ខកខានឱកាសលើកពាន Community Shield ជូនអ្នកគាំទ្រមុនរដូវកាល 2025-2026 ចាប់ផ្តើម។
យ៉ាងណាក្តី អតីតខ្សែការពាររបស់ Liverpool លោក Jamie Carragher បានចុចចំៗថា ទោះបីគ្រូបង្វឹកបានទិញយកកីឡាករថ្មីៗមកជាច្រើនមែន តែ Liverpool ហាក់មានភាពទន់ជ្រាយយ៉ាងខ្លាំងនៅតំបន់ការពារ ហើយនេះអាចនឹងធ្វើអោយមានការប៉ះពាល់ជាខ្លាំងក្នុងដំណើរការពារតំណែងម្ចាស់ជើងឯកពានលីគកំពូលអង់គ្លេស Premier League៕