Banner advertisement

យឺតពេលគ្រាន់បើជាងមិនបានធ្វើសោះ! ទីបំផុត Man Utd បានកែប្រែមជ្ឈមណ្ឌលហ្វឹកហាត់អោយទាន់សម័យដូចសម្តី Ronaldo ហើយ

14-Aug-2025 3:00 PM

ក្រោយការរអ៊ូរទាំរបស់ Cristiano Ronaldo កាលពីពេលបីឆ្នាំមុន ទីបំផុតពេលនេះ បិសាចក្រហម Manchester United បានសម្រេចអភិវឌ្ឍ និងជួសជុលនូវទីលានហ្វឹកហាត់ Carrington ហើយ។




ជាមួយនឹងការបណ្តាក់ទុនពីសេដ្ឋីអង់គ្លេស ក្លិប Man United បានជះលុយចំនួន 50 លានផោនក្នុងការជួសជុស និងអភិវឌ្ឍនូវអគារហ្វឹកហាត់ ក៏ដូចជាការប្រើប្រាស់សម្ភារះទំនើបថ្មីៗជាច្រើន ដោយជឿជាក់ថាការប្រែប្រួលមួយនេះអាចនឹងផ្តល់កម្លាំងចិត្តបន្ថែមទៅដល់ កីឡាករ និងបុគ្គលិក។




គួររំលឹកផងដែរថា កាលពី 3 ឆ្នាំមុន Cristiano Ronaldo បានទម្លាយខ្ទេចខ្ទីគ្មានសល់នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Piers Morgan អំពីកង្វះខាតនៃសម្ភារះទំនើបនៅក្នុងក្លិប ហើយការបន្តគំនិតដ៏ចាស់គំរិលដែលធ្វើអោយ Man United បាត់ងារជាស្តេចបាល់ទាត់នៅក្នុងប្រទេសអង់គ្លេស ជំនួសមកវិញដោយការឌឺដងលេងសើចមាក់ងាយពីក្រុមដទៃ៕

អត្ថបទដែលទាក់ទង