Banner advertisement

ដំណើរស្វាគមន៍កីឡដ្ឋាន Camp Nou របស់ Barcelona អាចពន្យាពេលក្រោយពេលត្រួតពិនិត្យរួចរាល់

14-Aug-2025 2:56 PM

ការវិលទៅលេងនៅកីឡដ្ឋាន Camp Nou របស់ក្រុមអ្នកមានបុណ្យ Barcelona អាចនឹងត្រូវលើកពេល បន្ទាប់ពីការត្រួតពិនិត្យរកឃើញថាកីឡដ្ឋានដ៏ល្បីល្បាញមានបញ្ហាសុវត្ថិភាពរហូតដល់ទៅ 200 ករណី។




ដំបូងឡើយ Barcelona ត្រូវលេងតតាំងនឹងក្រុម Como នៅក្នុងកីឡដ្ឋាន Camp Nou នោះទេ តែបែរជាត្រូវបង្ខំចិត្តលេងនៅទឹកដីផ្សេងវិញ ដោយសារតែក្លិបមិនបានទទួលការអនុញ្ញាតពីអាជ្ញាធរក្នុងការរៀបចំការប្រកួត។ ពេលនេះ សារព័ត៌មានអេស្ប៉ាញមួយចំនួនបានទម្លាយថា មូលហេតុនៃការបដិសេដនោះគឺមិនមែនសាមញ្ញដូចអ្នកគាំទ្រគិតនោះឡើយ។




ប្រភពដដែលបានអោយដឹងថា ក្រោយការត្រួតពិនិត្យមើលយ៉ាងល្អិតល្អន់ចំពោះដំណាក់កាលដំបូង ក្រុមហ៊ុនសាងសង់កីឡដ្ឋានបានរកឃើញថា មានចន្លោះប្រហោងដែលអាចបង្កជាគ្រោះថ្នាក់រហូតដល់ទៅ 200 កន្លែងឯណោះ ហើយនេះនឹងបង្អាក់ការទន្ទឹងរង់ចាំរបស់ Barcelona ក្នុងការវិលត្រឡប់មកទឹកដីចាស់របស់ខ្លួនវិញ អោយកាន់តែយូរជាងនេះ ទាំងដែលក្លិបបានរំពឺងថាអាចនឹងទទួលស្វាគមន៍ Valencia នៅថ្ងៃទី 14 ខែកញ្ញា៕

អត្ថបទដែលទាក់ទង