អគ្គនាយករបស់ក្លិបបាល់ទាត់ Los Angeles FC បានទម្លាយថា អាវរបស់កីឡាករ Son Heung-min ជាមួយក្រុមថ្មីរបស់គេ បានក្លាយជាអាវដែលមានអ្នកទិញច្រើនបំផុតនៅក្នុងពិភពលោក បើគិតមកទល់ពេលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានធ្វើការចូលរួមជាមួយក្លិប Los Angeles FC ដោយចាកចេញពី Tottenham Hotspur ក្រោយរួមរស់អស់រយះពេល 10 ឆ្នាំ ហើយក៏ទើបតែជួយអោយក្លិបមួយនេះស្គាល់រសជាតិជាជើងឯកពាន UEFA Europa League ផងដែរ។ បើតាមការទម្លាយដោយលោក John Thorrington ដែលជាអគ្គនាយករបស់ក្លិប LAFC ផ្ទាល់ អាវដែលមានឈ្មោះ Son ត្រូវបានលក់ដាច់ជាខ្លាំង ដោយមានឈ្មោះជាអាវទទួលប្រជាប្រិយភាពខ្លាំងបំផុតរយះពេល 2 សប្តាហ៍ជាប់ៗគ្នា។
អ្វីដេលកាន់តែអស្ចារ្យនោះគឺ អាវរបស់ Son Heung-min បានវ៉ាដាច់នូវចំនួនអាវរបស់កីឡាករល្បីៗដូចជា Lionel Messi ក៏ដូចជាកីឡាករបាល់បោះជួរមុខរួមមាន LeBron James និង Stephen Curry ថែមទៀតផង ធ្វើអោយឈ្មោះរបស់ Son ក្លាយជាប្រធានបទក៏ក្តៅគគុកមួយនៅក្នុងវិស័យកីឡារបស់សហរដ្ឋអាមេរិកទាំងមូលតែម្តង ដោយនេះមានន័យថាក្រៅពី Lionel Messi លីគបាល់ទាត់កំពូលរបស់អាមេរិក នឹងមានកីឡាករមួយរូបទៀតដែលអាចដើរតួជាកំពូលកីឡាករជួរមុខជ្រោមជ្រែងអោយកាន់តែមានភាពល្បីល្បាញបន្ថែម៕