Banner advertisement

បន្ទាប់ពីបែកធ្លាយរឿងអ្នកទោសលួចលាក់ ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារប្រព្រឹត្តអំពើល្មើសអគ្គនាយកដ្ឋានពន្ធនាគារកំពុងតាមដានដោយយកចិត្តទុកដាក់

24-Aug-2025 10:09 PM

អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសហការនិង តាមដានដោយយកចិត្តទុកដាក់ចំពោះករណីពាក់ព័ន្ធទណ្ឌិតនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានលួចលាក់ ប្រើប្រាស់ទូរស័ព្ទចល័តក្នុងពន្ធនាគារដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ទៅប្រព្រឹត្តអំពើល្មើសដោយ បង្កើតគណនីហ្វេសបុកឈ្មោះ ចាន់ ពិសិដ្ឋ ដើម្បីលួងលោម បោកបញ្ឆោត និងគំរាមកំហែងដល់នារីជន រងគ្រោះម្នាក់ដោយបញ្ជាឱ្យបំពេញលក្ខខណ្ឌជាការវេរប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបភាពអាក្រាតកាយ ជាសាធារណៈ។


សូមបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុងចំណាត់ការនីតិវិធីតុលាការ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីនារីរងគ្រោះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាប់ផ្តើម បើកការស៊ើបអង្កេតស្រាវជ្រាវ និងបានពន្លាតសមត្ថកិច្ចស្រាវជ្រាវរហូតដល់ខេត្តស្ទឹងត្រែង ដោយសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង រហូតកំណត់បាននូវអត្តសញ្ញាណបុគ្គលដែលជាជនសង្ស័យ និងបក្ខពួក ជាបឋមចំនួន០៧រូប ដែលក្នុងនោះ ០៣រូបជាជនជាប់ឃុំក្នុងពន្ធនាគារ និង០១រូបទៀតជាមន្ត្រីពន្ធនាគារ។ 

បច្ចុប្បន្នមន្ត្រីពន្ធនាគារ០១រូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តយកទៅធ្វើការសួរនាំបន្ថែមនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។

អត្ថបទដែលទាក់ទង