Banner advertisement

Lamine Yamal និង Lewandowski រងការពិន័យពី UEFA ដោយសារការប្រកួតទល់នឹង Inter Milan

14-Aug-2025 3:02 PM

កីឡាកររបស់អ្នកមានបុណ្យ Barcelona ដូចជា Lamine Yamal និង Robert Lewandowski សុទ្ធតែទទួលរងការពិន័យពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បន្ទាប់ពីអ្នកទាំងពីរបានល្មើសនូវច្បាប់មួយក្រោយការប្រកួតទល់នឹង Inter Milan។




បើតាមការចុះផ្សាយពីសារព័ត៌មានអេស្ប៉ាញ MARCA ខ្សែប្រយុទ្ធទាំងពីររបស់ Barcelona បានគេចវេសមិនចូលទៅតំបន់តេស្តរកសារធាតុហាមឃាត់នៅក្រោយចប់ការប្រកួតភ្លាមៗ ដែលនេះបានធ្វើអោយខុសពីការចាត់ចែងរបស់ UEFA ស្តីពីច្បាប់ទម្លាប់តេស្តរកសារធាតុហាមឃាត់របស់កីឡាករ។ 





នៅក្នុងកឋាខណ្ឌទី 21.8 នៃច្បាប់មួយនេះ កីឡាករទាំងអស់ដែលត្រូវបានចុចឈ្មោះតេស្តរកសារធាតុហាមឃាត់ គឺតម្រូវអោយចូលទៅជួបក្រុមការងារភ្លាមៗគ្មានការប្រកែកត​វ៉ា ហើយដោយសារតែ Yamal និង Lewandowski មិនបានធ្វើតាមការចាត់ចែង ពួកគេទាំងពីរត្រូវរងពិន័យជាសាច់ប្រាក់ក្នុងម្នាក់ 5000 អឺរ៉ូ៕

អត្ថបទដែលទាក់ទង