កីឡាករ Jadon Sancho កំពុងធ្វើអោយក្លិប Roma រង់ចាំដោយអន្ទះសារជាទីបំផុត ខណះដែលកីឡាករូបនេះកំពុងមើលជម្រើសដែលខ្លួនមាន មុនផ្លាស់ទៅលេងនៅអ៊ីតាលី។
សារព័ត៌មានធំៗរបស់អង់គ្លេស និងអ៊ីតាលីបានចុះផ្សាយថា បើគិតមកទល់ពេលនេះ Sancho គឺជាបេក្ខភាពមួយរូបដែល Roma ចង់បានជាខ្លាំង ដោយហ៊ានចំណាយរហូតដល់ទៅ 20 លានផោនសម្រាប់កីឡាករក្រុម Manchester United រូបនេះ។
ថ្មីៗនេះ ប្រភពដដែលបានបន្ថែមទៀតថា Sancho មិនទាន់ហ៊ានដាក់ចិត្តដាក់កាយជាមួយក្លិបយក្សអ៊ីតាលី ដោយសារតែរូបគេត្រូវការពេលវេលាដើម្បីពិនិត្យមើលសំណើរលើតុចរចាពីក្លិបផ្សេងៗជាមុនសិន ក្នុងនោះក៏មានអតីតក្រុមចាស់របស់រូបគេ ពោលគឺ Borussia Dortmund ផងដែរ ដោយនេះបានធ្វើអោយសាមីខ្លួនកីឡាករពិបាកក្នុងការសម្រេច៕