ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal Bukayo Saka បានសម្រេចបរិច្ចាគនូវឯកសណ្ឋានរហូតដល់ទៅជាង 1 ពាន់កំប្លេជូនទៅកាន់សាលាចំនួន 4 នៅក្នុងតំបន់ដែលរូបគេបានធំធាត់ឡើង។
សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ទំនេរពីការលេងបាល់ទាត់លក្ខណះអាជីព Saka ក៏បានចំណាយពេល និងថវិកាផ្ទាល់ខ្លួនក្នុងការធ្វើដំណើរទៅជួបផ្ទាល់ជាមួយ សិស្សសាលា គ្រូ និងឪពុកម្តាយក្មេងៗជាច្រើននៅក្នុងចំណោមសាលាទាំង 4 នៅតំបន់ Ealing ហើយចែកជាអំណោយឯកសណ្ឋានចំនួន 1 ពាន់កំប្លេដើម្បីជួយដោះស្រាយបញ្ហាជីវភាពដែលកំពុងវាយលុកខ្លាំងនៅតំបន់នោះ។
Saka បានជ្រើសយកតំបន់ Ealing គឺដោយសារតែវាជាតំបន់ដែលខ្លួនធំធាត់ និងបានសិក្សា មុនពេលឈានចូលវិស័យកីឡាអាជីពជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីចុងឆ្នាំ 2018 កន្លងទៅ រហូតក្លាយទៅជាកីឡាករដ៏មានប្រជាប្រិយភាពមួយទាំងនៅក្នុងប្រទេសអង់គ្លេស ក៏ដូចជាពិភពបាល់ទាត់ទាំងមូល៕