Banner advertisement

ក្លិបនៅអង់គ្លេសមួយនេះអាចនឹងដេញគ្រូចោលដើមរដូវកាល ក្រោយទំនាក់ទំនងជាមួយម្ចាស់ក្លិបធ្លាក់ដល់បាតជ្រៅ

24-Aug-2025 3:23 PM

លីគបាល់ទាត់អង់គ្លេស អាចនឹងមានការផ្លាស់ប្តូរគ្រូបង្វឹកទាំងដើមរដូវកាលតែម្តង ខណះដែលទំនាក់ទំនងរវាងលោក Nuno Espirito Santo និងប្រធានផ្នែកបាល់ទាត់របស់ក្លិប Nottingham Forest ហាក់ធ្លាក់ដល់ចំណុចសូន្យបាត់ទៅហើយ។




កាលពីដើមឡើយ លោក Nuno បានចេញមកសារភាពដោយផ្ទាល់ថាទំនាក់ទំនងរវាងគាត់ជាមួយប្រធានក្លិបលោក Angelos Marinakis បានដួលរលំរួចជាស្រេចទៅហើយ តែពេលនេះអ្វីៗកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត ព្រោះគាត់ជាមួយនិងលោក Edu ក៏ឈានដល់រឿងមួយនេះដូចគ្នា ហើយមិនមានអ្វីអាចមកជួយផ្សះផ្សារបាននោះឡើយ។




បើគិតមកទល់ពេលនេះ លោក Nuno គឺជាអ្នកដែលប្រឈមនឹងការបាត់តំណែងជាគ្រូបង្វឹកនៅ Nottingham ដោយសារព័ត៌មាន The Athletic បានចុះផ្សាយថា បច្ចុប្បន្ន ថ្នាក់ដឹកនាំរបស់ Nottingham កំពុងឆ្វែលរកមើលគ្រូបង្វឹកថ្មីរួចបាត់ទៅហើយ ទាំងដែលរដូវកាល 2025-2026 ទើបតែលេងដល់ប្រកួតទីពីរក៏ដោយ៕

អត្ថបទដែលទាក់ទង