Banner advertisement

អង្គការសង្គមស៊ីវិលកម្ពុជាបានដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

23-Aug-2025 10:33 AM

អង្គការសង្គមស៊ីវិលកម្ពុជាបានបញ្ចប់ការដាក់ញត្តិរបស់ខ្លួនស្តីពី “ការអំពាវនាវជាបន្ទាន់ដើម្បីធានាការទទួលស្គាល់ និងការគោរ​ពអធិបតេយ្យភាពកម្ពុជា និងរក្សាសន្តិភាពយូរអង្វែង” ទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃទី២១-២១ ខែសីហា ឆ្នាំ២០២៥។


ក្នុងរយៈពេលពីរថ្ងៃ អង្គការសង្គមស៊ីវិល​បានបញ្ជូន​ញត្តិដោយ​ផ្ទាល់ទៅកាន់ស្ថានទូត និងតំណាងរដ្ឋហត្ថលេខីក្នុងរាជធានីភ្នំពេញ។ 


សរុបមក ញត្តិនេះត្រូវបានដាក់ជូនប្រទេសហត្ថលេខីចំនួន ១៩ ក្នុងនោះមានអង្គការសហប្រជាជាតិ តាមរយៈ៖ ស្ថានទូតអូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ឥណ្ឌា ឥណ្ឌូនេស៊ី, ជប៉ុន, ឡាវ, ម៉ាទ្បេស្យា, ហ្វីលីពីន, រុស្ស៊ី, សិង្ហបុរី, ថៃ, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, វៀតណាមនិងការិយាល័យអង្គការសហប្រជាជាតិនៅកម្ពុជា។

ញត្តិនេះក៏ត្រូវបានដាក់ជូននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។ ជាចុងក្រោយ ក្រុមការងារកំពុងតែទាក់ទងជាមួយស្ថានទូតម៉ាឡេស៊ី។

អត្ថបទដែលទាក់ទង