ម៉ាស៊ីនរកគ្រាប់បាល់របស់ Bayern Munich កីឡាករ Harry Kane បានចេញមកអំពាវនាវជាសាធារណះ ដោយជម្រុញអោយក្លិបធ្វើរឿងមួយនេះអោយបាន មុនពេលដាច់ខែសីហា ដើម្បីជាប្រយោជន៍រួមសម្រាប់ក្លិបទាំងមូល។
ខណះដែលកីឡាករដូចជា Luis Diaz, Jonathan Tah និង Tom Bischoff បានចូលរួមជាមួយ Bayern ក៏ពិតមែន តែកីឡាករជាច្រើនក៏បានចាកចេញ ហើយខ្លះទៀតត្រូវបានដាក់អោយខ្ចីជើងរហូតដល់រដូវកាលក្រោយ។ បន្ទាប់ពីជ័យជម្នះ 2-1 ទៅលើក្រុម Stuttgart ក្នុងពាន German Super Cup ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានស្នើរសុំអោយថ្នាក់ដឹកនាំក្លិប គិតគូរឡើងវិញអំពីការដោះដូរកីឡាករបន្ថែម។
និយាយទៅកាន់សារព័ត៌មាន talkSPORT Harry Kane បានអោយដឹងច្បាស់ៗថា ក្លិបនៅសល់ពេលច្រើនល្មមសម្រាប់តាមយកកីឡាករផ្សេងៗ ដើម្បីមកជួយក្រុម ក៏ដូចជាបំពេញនូវចន្លោះប្រហោងដែលយុវជនមួយចំនួនមិនទាន់មានសមត្ថភាពអាចធ្វើបាន ទោះបីជាបង្ហាញពីសក្តានុពលខ្ពស់អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីក៏ដោយ៕