Banner advertisement

យកបាន Modric គឺជារឿងល្អពេញទីហើយ តែអតីតគ្រូបង្វឹករូបនេះថាដំណើរឆ្ពោះទៅការលើកពានរបស់ AC Milan នៅឆ្ងាយដាច់កន្ទុយភ្នែកនៅឡើយ

24-Aug-2025 3:26 PM

អតីតអ្នកចាត់ការលោក Fabio Capello បានកោតសរសើរថា វត្តមានរបស់ខ្សែបម្រើ Luka Modric នឹងក្លាយជាពន្លឺជួយអោយក្លិប AC Milan កាន់តែចែងចាំង ប៉ុន្តែការប្រជែងដណ្តើមពានលីគកំពូលអ៊ីតាលី នៅតែជារឿងដែលពិបាកសម្រេចមួយដដែល។




អតីតគ្រូបង្វឹកក្រុម AC Milan នឹងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញពីការសាទរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំរបស់ AC Milan ដែលអាចនាំយកខ្សែបម្រើ Luka Modric ពីក្លិប Real Madrid បាន ដោយកីឡាករសញ្ជាតិក្រូអាតរូបនេះត្រូវបានគេស្គាល់ថាជាកំពូលខ្សែបម្រើមួយរូប ដែលមានទាំងភាពវ័យឆ្លាត​ នឹងភាពជាអ្នកដឹកនាំមួយរូប។




យ៉ាងណាក្តី លោក Fabio Capello ក៏បានបញ្ចេញនូវការបារម្ភអំពីដំណើរឆ្ពោះទៅការរកជើងឯកលីគកំពូលអ៊ីតាលី ព្រោះគាត់មើលឃើញថាក្រុម AC Milan នៅមានចំណុចខ្សោយក្នុងតំបន់សំខាន់ៗជាច្រើន ជាពិសេសនៅក្នងតំបន់ប្រយុទ្ធ ដែលកើតចេញដោយសារតែកង្វះធនធានក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួចផ្សេងៗនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ៕

អត្ថបទដែលទាក់ទង