Banner advertisement

បើស្រឡាញ់ពូ ចូលចិត្តពូ កុំភ្លេចស្មោះដូចពូណា! Cristiano Ronaldo សម្រេចភ្ជាប់ពាក្យជាមួយសោជាផ្លូវការ ក្រោយចំណងស្នេហ៍ជិត 10 ឆ្នាំ

14-Aug-2025 2:54 PM

ក្រោយមានឈ្មោះជាសង្សារអស់រយះពេលជិត 10 ឆ្នាំមក ពេលនេះកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាននាំយកចំណងស្នេហ៍របស់ខ្លួនជាមួយតារាម៉ូដែល Georgina Rodriguez ទៅកាន់ជំហានមួយទៀតហើយ។




កាលពីពេលថ្មីៗនេះ តារាម៉ូដែលអាហ្សង់ទីន Georgina បានបង្ហោះនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ភ្ជាប់ជាមួយរូបចិញ្ចៀនពេជ្រដ៏ធំមួយ ហើយសរសេរបញ្ជាក់ថានាងបានយល់ព្រមនូវការសុំរៀបការរបស់ប្រធានក្រុម Al-Nassr ហើយ។




គួររំលឹកផងដែរថា Ronaldo បានប្រកាសយ៉ាងបើកចំហរនូវទំនាក់ទំនងស្នេហាជាមួយ Georgina កាលពីចុងឆ្នាំ 2016 កន្លងទៅ បន្ទាប់ពីពួកគេទាំងពីរបានជួបគ្នានៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដែលកាលនោះ Cristiano Ronaldo នៅជាកីឡាកររបស់ Real Madrid នៅឡើយ៕

អត្ថបទដែលទាក់ទង