Banner advertisement

ដំបូងលឺថារកាំរកូសមិនសូវចុះសម្រុង តែឥឡូវ Garnacho ទម្លាយថាខ្លួនបានស្តាប់ទៅតាមការទូន្មានប្រៀនប្រដៅពី Messi ទៅវិញ

09-Sep-2025 3:13 PM

គ្រាប់ពេជ្រកំពុងឆ្នៃរបស់អាហ្សង់ទីន ពោលគឺកីឡាករ Alejandro Garnacho បានចេញមកទម្លាយថា ការផ្លាស់ប្តូរទៅលេងអោយតោខៀវ Chelsea មិនមែនជារឿងដែលគាត់សម្រេចចិត្តតែឯងនោះឡើយ ដោយខ្លួនបានស្តាប់តាមកីឡាករជើងចាស់មួយរូបនេះ។




កាលពីមួយរយះមុន មានពាក្យចចាមអារ៉ាមជាច្រើនបានលេចឡើងថា ទំនាក់ទំនងរវាង Garnacho និង Lionel Messi រាងមានភាពរញ៉េរញ៉ៃបន្តិច ដោយសារតែ Garnacho មានការគោរពស្រឡាញ់ចំពោះ Cristiano Ronaldo ទាំងដែលខ្លួនជាជនជាតិអាហ្សង់ទីន។ យ៉ាងណាក្តី ថ្មីៗនេះ Garnacho បានចេញមកពន្យល់ពីមូលហេតុចំបងមួយដែលធ្វើអោយខ្លួនចាកចេញពី Manchester United ទៅកាន់កីឡដ្ឋាន Stamford Bridge។




ខ្សែប្រយុទ្ធស្លាបវ័យ 21 ឆ្នាំរូបនេះបានប្រាប់អោយដឹងក្នុងបទសម្ភាសន៍មួយថា មុនពេលដែលខ្លួនសម្រេចទៅលេងអោយ Chelsea រូបគេបានទៅសួរយោបល់ពី Lionel Messi ហើយជាលទ្ធផល ម្ចាស់ពាន Ballon d'Or 8 សម័យ បានណែនាំអោយសិស្សប្អូនរបស់ខ្លួនបន្តអាជីពជាមួយក្រុមតោខៀវ ដែលជាក្លិបអង់គ្លេសតែមួយគត់ចុច follow នៅក្នុងបណ្តាញសង្គម Instagram ទោះមិនធ្លាប់លេងអោយក៏ដោយ៕

អត្ថបទដែលទាក់ទង