Banner advertisement

ជំនន់ទឹកភ្លៀង ! ប៉ះពាល់ប្រជាជនប្រមាណ ៤,៣០២គ្រួសារ និងប៉ះពាល់ស្រូវប្រមាណ ៦,៨១២ហិកតា

08-Sep-2025 11:29 AM

ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា នេះថា លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលឱ្យកើតជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ ដូចខាងក្រោម៖


- មូលដ្ឋានរងគ្រោះ៖ ៤ខេត្ត ស្មើ ១៣ក្រុង-ស្រុក ៣៤ឃុំ-សង្កាត់ (បាត់ដំបង, សៀមរាប, ក្រចេះ, កំពង់ធំ)
- ប៉ះពាល់ប្រជាជនប្រមាណ ៤,៣០២គ្រួសារ
- ប៉ពាល់ផ្ទះប្រមាណ ២,៥៨៣ខ្នង
- ប៉ះពាល់ស្រូវប្រមាណ ៦,៨១២ហត

កម្ពស់ទឹក៖

- ទឹកស្ទឹងសែនខេត្តកំពង់ធំ៖ ១២.៦៨ម (កម្រិតប្រុងប្រយ័ត្ន ១៣.៥០ម)
- ទឹកស្ទឹងសង្កែខេត្តបាត់ដំបង៖ ស្រកចុះច្រើនធៀបម្សិលម៉ិញ
- ទន្លេមេគង្គខេត្តស្ទឹងត្រែង៖ ៩.៥៣ម (កម្រិតប្រុងប្រយ័ត្ន ១០.៧០ម)
- ទន្លេមេគង្គខេត្តក្រចេះ៖ ១៩.៨២ម (កម្រិតប្រុងប្រយ័ត្ន ២២.០០ម)

អត្ថបទដែលទាក់ទង