លោកជំទាវឯកអគ្គរាជទូត គឹមសួគ៌ សុវណ្ណារី និងមន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសបែលហ្សុិក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានជួបសួរសុខទុក្ខសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសហូឡង់។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវឯកអគ្គរាជទូតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
លោកជំទាវឯកអគ្គរាជទូតក៏បានជម្រាបជូននូវបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍របស់កម្ពុជា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿទុកចិត្តនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហានេះ។
ក្នុងឱកាសនោះ ស្ថានទូតក៏មានការផ្ដល់ទិដ្ឋាការប្រភេទ K ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសហូឡង់ផងដែរ។
ស្ថានទូតសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនសហគមន៍ខ្មែរ ពិសេស កុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសហូឡង់ ដែលបានធ្វើជាម្ចាស់ផ្ទះនៃពិធីជួបជុំដ៏ស្និទ្ធស្នាល និងសម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់។