Banner advertisement

ក្រសួងការពារជាតិ៖ ៣៣ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា១៨រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ត្រូវបានដោះលែងមកវិញ

01-Sep-2025 3:10 PM

.................
យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គិតមកដល់ពេលនេះ មានរយៈពេល៣៣ថ្ងៃ ដែលកងកម្លាំងកម្ពុជា១៨រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ត្រូវបានដោះលែងមកវិញឱ្យជួបជុំក្រុមគ្រួសារ។

ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់
ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣៣ថ្ងៃ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

33Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them.

On the morning of July 29, 2025, immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of August 31, 2025, they have been detained unlawfully for 33days.

អត្ថបទដែលទាក់ទង