គ្រាប់ពេជ្រកំពុងតែឆ្នៃរបស់អ្នកមានបុណ្យ Barcelona កីឡាករ Fermin Lopez ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាក្នុងការចាកចេញពីក្លិបកុមារភាពរបស់ខ្លួន ខណះដែលតោខៀវ Chelsea បានបើកការចរចាក្រៅផ្លូវការជាមួយអ្នកតំណាងកីឡាកររួចទៅហើយ។
ទោះបី Fermin Lopez បានបង្ហាញពីចេតនាក្នុងការបន្តលេងអោយ Barcelona រហូតផុតកុងត្រាក៏ដោយ ប៉ុន្តែប្រភពនៅអេស្ប៉ាញបានទម្លាយអោយដឹងថា ពេលនេះ Barcelona អាចនឹងលក់ Fermin ដើម្បីកាត់បន្ថយប្រាក់ពលកម្មសម្រាប់កីឡាករទាំងមូល ដែលបន្តនៅជាបញ្ហាធំមួយក្នុងក្រុមនៅឡើយ។
ក្រោយបានលឺដំណឺងមួយនេះ អ្នកតំណាងរបស់ Chelsea មិនបានចំណាយពេលយូរនោះឡើយ ដោយបានបញ្ជូនបេសកជនពិសេសដើម្បីទៅជួបពិភាក្សាជាមួយអ្នកតំណាងកីឡាករ Fermin Lopez ក្រៅផ្លូវការ ដោយគិតមកទល់បច្ចុប្បន្ន Chelsea ត្រៀមខ្លួនរួចជាស្រេចក្នុងការចាយលុយចំនួន 50 លានអឺរ៉ូសម្រាប់ហត្ថលេខារបស់ខ្សែបម្រើវ័យ 22 ឆ្នាំរូបនេះ៕