Banner advertisement

អតីតកីឡាករ Real Madrid រូបនេះថាក្លិបគួរតែលក់ Vinicius Junior ចេញ

31-Aug-2025 2:23 AM

អតីតកីឡាករក្រុម Real Madrid លោក Pedja Mijatovic បានផ្តល់ជាយោបល់ថាក្លិបរបស់គាត់គួរតែលក់កីឡាករ Vinicius Junior ចេញនៅរដូវក្តៅនេះតែម្តង ដោយសារតែអត្តចរិតនៅក្នុងទីលានរបស់គេ។




ចាប់តាំងពីលោក Xabi Alonso ឡើងមកកាន់តំណែងជាគ្រូបង្វឹក ក្លិប Real Madrid បានធ្វើការផ្លាស់ប្តូរកីឡាករជម្រើស 11 នាក់ដំបូងសឹងតែគ្រប់ប្រកួត ជាពិសេសការប្រកួតទល់នឹង Real Oviedo ដែលកីឡាករ Vinicius បានត្រឹមតែអង្គុយមើលការប្រកួតនៅតង់ទីមួយ។ 




ទោះបានផ្លាស់ចូលនៅវគ្គទីពីរ ហើយជួយអោយមានគ្រាប់បាល់កើតឡើងក៏ពិតមែន តែលោក Mijatovic នៅតែមិនទុកចិត្តចំពោះសមត្ថភាពរបស់ Vinicius នោះឡើយ។ និយាយនៅក្រោយចប់ការប្រកួត អតីតកីឡាករ នឹងប្រធានផ្នែកកីឡារបស់ Real Madrid រូបនេះបានអោយដឹងថា "សម្រាប់ខ្ញុំ អត្តចរិតរបស់គេមិនសាកសមជាកីឡាករពាក់អាវ Real Madrid នោះទេ។ គេជាកីឡាករល្អមួយរូប តែពួកយើងត្រូវវាយតម្លៃថាតើវាសាកសមរឺទេសម្រាប់រូបគេក្នុងការបន្តលេងអោយយើង​"

អត្ថបទដែលទាក់ទង