Banner advertisement

បើប្រើសមត្ថភាពទប់មិនចង់ជាប់ ជម្រើសចុងក្រោយមានតែអោយព្រះអង្គច័ន្ទមុនីជួយហើយ! Dean Huijsen បែរបន់អោយហើយ​ សុំអោយ Yamal ធ្វើមិនបានល្អពេលជួប Real

09-Sep-2025 3:14 PM

ខ្សែការពារភ្នែកតូចហ្សឹមៗរបស់អធិរាជស Real Madrid កីឡាករ Dean Huijsen និយាយដោយមិនខ្លាចនរណាថា Lamine Yamal គឺជាកីឡាករដ៏ល្អមួយរូប តែខ្លួនទទួលស្គាល់ថាចង់ឃើញគ្រាប់ពេជ្រ Barcelona រូបនេះ លេងមិនបានល្អពេលជួបជាមួយ Real Madrid។




គ្រប់គ្នាបានឃើញស្រាប់ថា Huijsen បានវិវត្តន៍ខ្លួនជាកីឡាករស្នូលមួយរូបនៅក្នុងក្រុម ចាប់តាំងពីការផ្ទេរចេញពីក្លិប Bournemouth ក្នុងតម្លៃខ្លួនប្រមាណ 60 លានអឺរ៉ូ ហើយយុវជនសញ្ជាតិអេស្ប៉ាញរូបនេះ ជាកត្តាដ៏សំខាន់មួយដែលជួយអោយ Real Madrid ឡើងឈរលើកំពូលតារាងលីគកំពូលអេស្ប៉ាញយ៉ាងរំភើយ។




អំឡុងពេលចូលលេងអោយក្រុមជម្រើសជាតិអេស្ប៉ាញ Huijsen ត្រូវបានគេសួរនាំអំពីកុមារទេពធ្មេញដែករបស់ Barcelona ដែលជាមិត្តរួមសញ្ជាតិជាមួយគ្នា ហើយស្របពេលកោតសរសើរពីទេពកោសល្យ និងសមត្ថភាពរបស់ Yamal Dean Huijsen ក៏មិនភ្លេចស៊កបន្ថែមនូវការឌឺដងលេងសើចតិចតួចផងដែរថា "គេជាកីឡាករល្អម្នាក់។ ខ្ញុំសង្ឃឹមថាគាត់នឹងធ្វើបានល្អអោយក្រុមជម្រើសជាតិ ហើយនៅពេលដែលពួកយើងតតាំងគ្នានៅក្នុងលីគ គេមិនអាចជួយក្រុមបានច្រើនទៅចុះ"៕

អត្ថបទដែលទាក់ទង