ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនមេត្តាជ្រាបថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹង អំពីព្យុះទីហ្វុងមួយនៅលើសមុទ្រភាគខាងត្បូងនៃប្រទេសជប៉ុន ហើយឆ្ពោះទៅភាគខាងលិច និងទៅភាគខាងកើតប្រទេសជប៉ុន ពីថ្ងៃទី ៣ ដល់ទី ៥ ខែកញ្ញា បន្ទាប់ពីបានខិតមកជិតកោះអូគីណាវ៉ា ហើយនឹងរំកិលទៅកាន់តំបន់ Amami និងតំបន់ Kyushu ។
ដោយសារព្យុះនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងផ្គរន្ទះ ទីភ្នាក់ងារឧតុនិយមជប៉ុនជូនដំណឹងដល់ប្រជាជនទាំងអស់មានការប្រុងប្រយ័ត្នចំពោះការបាក់ដី និងជំនន់ទឹកភ្លៀង និងការពារខ្លួនស្ថិតនៅទីកន្លែងមានសុវត្ថិភាព។ តំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង រួមមានតំបន់ទាំង២៣ របស់ទីក្រុងតូក្យូ តំបន់ Tama ខេត្ត Ibaraki, Tochigi, Gunma, Saitama និង Chiba រួមទាំងនៅតំបន់ Kanto ផងដែរ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ដូចបានជម្រាបជូនខាងលើ ដែលអាចនឹងរងផលប៉ះពាល់នោះ មានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហើយជៀងវាងការធ្វើដំណើរដោយពុំចាំបាច់។ ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ 080 4689 9374។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព និងចៀសផុតពីគ្រោះធម្មជាតិនេះ៕