អនាគតរបស់កីឡាករ Rodrygo Goes ជាមួយអធិរាជស Real Madrid អាចនឹងលែងជាប្រធានបទក្តៅគគុកក្នុងទីផ្សារដោះដូរកីឡាករទៀតហើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានសម្រេចគោលដៅមួយរួមជាមួយគ្រូបង្វឹកថ្មី។
ប្រភពនៅក្នុងប្រទេសអេស្ប៉ាញមួយបានចុះផ្សាយថា ចិត្តគំនិតរបស់ Rodrygo បានកែប្រែសឹងតែទាំងស្រុង ដោយរូបគេនឹងបន្តលេងអោយ Real Madrid ដដែលបន្ទាប់ពីមានឈ្មោះលេងជាកីឡាករជម្រើសដំបូងសម្រាប់ក្លិបក្នុងការប្រកួតទល់នឹង Real Oviedo។
បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនរាប់សឹងមិនអស់ថាក្លិបនៅអង់គ្លេសដូចជា Manchester City និង Liverpool ចង់បានរូបគេក៏ពិតមែន តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះហាក់ជឿជាក់ថាខ្លួននៅមានសង្ឃឹមក្នុងការឆក់យកបេះដូងលោក Xabi Alonso ឡើងវិញ៕