ភ្នំពេញ៖ ចាប់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ពាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ។ ការបង្ក្រាបនេះ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១។

ក្នុងការបង្ក្រាបនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងមានដូចជា ៖
-គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន៥ថង់កិប ស្មើនឹង៦១៦គ្រាប់ ទម្ងន់៦២.៦៤ក្រាម

-គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន៣កូនថង់កិប ទម្ងន់៦.៧៤ក្រាម

-កាំភ្លើងវែង ចំនួន២ដើម (ប្រភេទAK-47 ស្វ័យបត់ ចំនួន១ដើម, ប្រភេទ CKC ចំនួន១ដើម)

-ស្នាបាញ់គ្រាប់ឃ្លីដែក ចំនួន១ដើម, បង់កាំភ្លើងចំនួន២, គ្រាប់កាំភ្លើងប្រភេទ AK ចំនួន១៤៤គ្រាប់ ដាវស៊ាំម៉ូរ៉ៃ ចំនួន១ដើម, ទូរស័ព្ទ ចំនួន១៤គ្រឿង រួមនឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធដូចការចោទប្រកាន់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
