កីឡាករ Ivan Toney អាចនឹងធ្វើការវិលត្រឡប់មកលេងនៅលីគកំពូលអង់គ្លេសសារជាថ្មី បន្ទាប់ពីបានចំណាយពេលមួយរដូវកាលនៅទឹកដីអារ៉ាប៊ីសាអូឌីត។
Toney បានសម្រេចធ្វើការចាកចេញពី Brentford កាលពីឆ្នាំមុន ដើម្បីទៅលេងអោយក្រុម Al-Ahli នាឯតំបន់មជ្ឈឹមបូព៌ា។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ សារព័ត៌មានមួយចំនួននៅប្រទេសអង់គ្លេសបានចុះផ្សាយថា Toney អាចនឹងស្វែងរកផ្លូវចាកចេញពីអារ៉ាប៊ីសាអូឌីត ហើយចូលមកប្រឡូកអាជីពបាល់ទាត់នៅ Premier League ឡើងវិញ នៅខែមករាខាងមុខនេះ។
ប្រភពដដែលក៏បានអោយដឹងទៀតផងដែរថា មូលហេតុនៅពីក្រោយការសម្រេចចិត្តមួយនេះ គឺដោយសារតែ Toney ចង់មានកៅអីក្នងក្រុមរបស់លោក Thomas Tuchel ចំពេលដែលការប្រកួត World Cup នឹងចាប់ផ្តើមជាផ្លូវការនៅឆ្នាំ 2026 ខាងមុខនេះ៕