លោក Jose Mourinho បានបង្កើតជាសម្ពាធនឹកស្មានមិនដល់សម្រាប់គ្រូបង្វឹកក្រុមបញ្ចខែលព័រទុយហ្កាល់លោក Roberto Martinez ខណះដែលការប្រកួត World Cup កាន់តែខិតជិតមកដល់។
ក្រោយបានវិលត្រឡប់មកកាន់ទឹកដីកំណើតវិញ លោក Mourinho បានដាក់សម្ពាធអោយលោក Martinez ដឹកនាំក្រុមព័រទុយហ្កាល់អោយបានលើកពាន World Cup នៅឆ្នាំ 2026 ជាមួយកីឡាករដែលកំពុងតែឡើងជើងជាខ្លាំង ដូចជា Vitinha, Bruno Fernandez, Bernardo Silva ក៏ដូចជា Cristiano Ronaldo។
នៅក្នុងកិច្ចសម្ភាសន៍មួយ គ្រូបង្វឹកក្រុម Benfica បានបង្ហើបអោយដឹងថា វាគឺជារឿងដ៏ល្ងង់ខ្លៅមួយសម្រាប់អ្នកគាំទ្រព័រទុយហ្កាល់ ដែលមិនបានគិតថាក្រុមជម្រើសជាតិរបស់ខ្លួននឹងមានសង្ឃឹមឈ្នះពានលំដាប់ពិភពលោកនៅឆ្នាំក្រោយ។ ក្រៅពីនេះ លោក Mourinho ក៏បានទម្លាយអោយដឹងទៀតផងដែរថា "ខ្ញុំនិយាយតាមត្រង់ ខ្ញុំតែងតែគិតថាខ្ញុំនឹងវិលមកព័រទុយហ្កាល់វិញ ប៉ុន្តែខ្ញុំសំដៅទៅលើក្រុមជម្រើសជាតិ។ ខ្ញុំដឹងច្បាស់ថាការឡើងដឹកនាំក្រុមជម្រើសជាតិគឺជារឿងមួយដែលមិនអាចគេចផុតនោះឡើយ ហើយថ្ងៃណាមួយវានឹងកើតឡើងក្នុងអាជីពរបស់ខ្ញុំ"៕