អតីតកីឡាករ Barcelona លោក Rafinha Alcantara បានចុចឈ្មោះកីឡាករមួយរូបនេះចំៗថា គ្មានភាពចាស់ទុំទាល់តែសោះ ដោយបានបង្កើតឈុតឆាកមិនគួរអោយឃើញនៅក្នុងទីលាន។
ក្នុងការបរាជ័យ 2-1 របស់ Barcelona ក្រោមថ្វីជើងក្រុមអធិរាជស Real Madrid សម្រាប់ជំនួប El Clasico កាលពីពេលថ្មីៗនេះ ក្រៅពីការប្រកួតដ៏តានតឹង អ្នកគាំទ្រក៏បានឃើញនូវរឿងរ៉ាវជាច្រើនដូចជាការប៉ះទង្គិចគ្នារវាងកីឡាករជាច្រើន ដោយកីឡាករ Lamine Yamal បានក្លាយជាចំណុចកណ្តាលនៃការឌឺដងគ្នានៅក្រោយចប់ការប្រកួត។
គួររំលឹកផងដែរថា នៅមុនការប្រកួត Lamine Yamal បានធ្វើការបោះពាក្យឌឺដងទៅកាន់ក្លិប Real Madrid ទាំងមូលថាជាក្លិបដែលមិនមានសមត្ថភាពឈ្នះពាន ហើយពានទាំងនោះសុទ្ធតែជាពានដែលលួចមកតែប៉ុណ្ណោះ។ សម្តីប៉ុន្មានឃ្លានេះបានបញ្ឆេះកំហឹងកីឡាករ នឹងអ្នកគាំទ្រក្រុមអធិរាជសគ្រប់គ្នា ហើយលោក Rafinha បានបញ្ចេញមតិថា ដោយសារតែការបោះពាក្យសម្តីដ៏គ្មានប្រយោជន៍ នឹងគ្មានភាពចាស់ទុំទាំងនេះ ទើបធ្វើអោយ Real Madrid កាន់តែមានភាពស្រេកឃ្លានក្នុងការស្វែងរកជ័យជម្នះ៕
