អតីតកីឡាករ PSG ចេញមកពន្យល់ពីមូលហេតុនៅក្រោយការបរាជ័យរបស់ Messi, Neymar នឹង Mbappe

17-Oct-2025 3:50 PM

អតីតកីឡាករ Rafinha បានចេញមកធ្វើការពន្យល់អំពីមូលហេតុដែលរជ្ជកាលរបស់ Lionel Messi, Kylian Mbappe នឹង Neymar មិនអាចទទួលបានជោគជ័យពេលប្រកបអាជីពរួមគ្នានៅ Paris Saint-Germain។




ក្នុងឆ្នាំ 2021 ប្រធានក្លិបលោក ​Nasser Al-Khelaifi បានធ្វើអោយពិភពបាល់ទាត់សឹងតែខូចសតិអារម្មណ៍ នៅពេលប្រកាសពីការនាំយក Messi ពីក្លិប Barcelona ដើម្បីយកមកចូលរួមជាមួយ Neymar នឹង Mbappe ស្របពេលដែល PSG ក៏បានបន្ថែមកម្លាំងការពារពីររូបទៀតដូចជា Achraf Hakimi និង Sergio Ramos ក្នុងរដូវកាលតែមួយ។




យ៉ាងណាក្តី ក្លិបមួយនេះបែរជាមិនអាចលើកពាន UEFA Champions League បាន ទាំងដែលមានកីឡាករល្បីៗនៅក្នុងក្លិបគ្រប់តំបន់ក៏ដោយ។ និយាយនៅក្នងផតខាស់មួយ Rafinha បានពន្យល់ថា មូលហេតុនៅពីក្រោយភាពបរាជ័យនោះគឺដោយសារតែវាជាការងារដ៏លំបាកមួយសម្រាប់គ្រូបង្វឹកក្នុងការប្រើប្រាស់កីឡាករអោយបានត្រឹមត្រូវ។ អតីតកីឡាកររូបនេះក៏បានបន្ថែមទៀតផងដែរថា ពេលនោះ PSG គឺជាក្លិបល្អបំផុតបើនិយាយពីកីឡាករ ប៉ុន្តែនៅក្នុងពេលតែមួយនោះផងដែរ PSG ជាក្លិបដែលពិបាកក្នុងការដឹកនាំជាទីបំផុត៕

អត្ថបទដែលទាក់ទង