វះកាត់បានជោគជ័យ តែ De Bruyne ត្រូវឃ្លាតឆ្ងាយពីទីលានប្រកួតក្នុងរយះពេលជាច្រើនខែបន្ថែម

30-Oct-2025 8:56 PM

ទោះទើបតែវះកាត់បានជោគជ័យនៅទីក្រុង Antwerp ក៏ពិតមែន ប៉ុន្តែខ្សែបម្រើ Kevin De Bruyne នឹងត្រូវនៅឆ្ងាយពីទីលានរយះពេលយ៉ាងតិច 4 ខែ ដែលនេះអាចនឹងបង្កជាហានិភ័យសម្រាប់តំបន់បម្រើរបស់ក្លិប Napoli។




ប៉ុន្មាននាទីក្រោយស៊ុតបញ្ចូលទីក្នុងការប្រកួតរវាង Napoli ទល់នឹង Inter Milan ខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះត្រូវបានបង្ខំចិត្តដូរចេញពីទីលាន ហើយបន្ទាប់ពីបានវះកាត់រួចរាល់ ក្រុមគ្រូពេទ្យបានបញ្ជាក់យ៉ាងច្បាស់ថា អ្វីៗគឺស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យ ហើយកីឡាកររូបនេះត្រូវចំណាយពេលយ៉ាងតិច 4 ខែដើម្បីអោយរបួសជាសះស្បើយពេញលេញ មុនអាចចូលមកជាន់វាលស្មៅម្តងទៀត។




នេះមានន័យថា អតីតកីឡាករ Manchester City មួយនេះ នឹងមិនមានឈ្មោះលេងអោយ Napoli ទៀតឡើយនៅក្នុងឆ្នាំ 2025 នេះ ខណះដែលបញ្ហាមួយនេះអាចនឹងបង្កការឈឺក្បាលចំពោះគ្រូបង្វឹករបស់ក្រុម Napoli ផ្ទាល់ ដោយសារតែ De Bruyne ត្រូវបានគេចាត់ទុកថាជាចំណែកដ៏សំខាន់មួយនៅក្នុងក្រុមទៅហើយ៕

អត្ថបទដែលទាក់ទង