អគ្គិភ័យឆាបឆេះភោជនីយដ្ឋានឡោងទីហ្វាង

03-Dec-2025 10:31 AM

មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចភោជនីយដ្ឋានឡោងទីហ្វាង ស្ថិតនៅដីឡូលេខ១១៣ ផ្លូវ​ មហាវិថីម៉ៅសេទង់ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នៅវេលាម៉ោង១១:២០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។


ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតម៉ាសុីនបឺតផ្សែង ចំនួន០១​ និងចង្រ្កានចំអិនម្ហូប ចំនួន០១។

នៅវេលាម៉ោង១១:៥០នាទី ថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង១៦ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង​ មិនបានប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យក្រសួងមហាផៃ្ទ ចំនួន០១គ្រឿង​ មិនបានប្រើប្រាស់ទឹក។

អត្ថបទដែលទាក់ទង