ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ តទៅ ដើម្បីចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស នៃសាធា រណរដ្ឋបារាំង

02-Dec-2025 4:33 PM

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ តទៅ ដើម្បីចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស នៃសាធា រណរដ្ឋបារាំង។


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំកំពូល ឥស្សរជនជាន់ខ្ពស់របស់ជាតិ ព្រះរាជវង្សានុវង្ស អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅប្រទេសបារាំង។

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ បានឲ្យដឹងថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទដែលទាក់ទង