ភ្នំពេញ ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានយល់ឃើញ តែបើអោយចំណេញដល់ជាតិដូចគ្មានអ្វីចំណេញទាល់តែសោះ មួយវិញទៀតលោក K01 ធ្វើបែបនេះ គឺកំពុងធ្វើអោយពួកបក្សប្រឆាំងនៅក្រៅប្រទេសកាន់តែជាន់ពន្លិច និងមើលងាយដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថែមទៀត។
បងប្អូនសាកគិតបន្តិចមើលតើមានអាជីវករខ្មែរប៉ុន្មានអ្នកដែលជាប់គាំងអីវ៉ាន់សៀមទាំងអស់នោះនៅក្នុងស្តុក? តើមានមនុស្សប៉ុន្មានអ្នកដែលពួកគាត់បម្រើការងារនៅការាស់សាំងនិងម៉ាតទាំងអស់នោះ តើបងប្អូនចង់អោយពួកគាត់បាត់បង់ចំណូលប្រចាំខែរបស់គាត់តាមរយៈរូបភាពរបស់លោកK01ធ្វើដើម្បីល្បីខ្លួនឯង ឬដើម្បីអោយបន្ទុកទាំងអស់នោះធ្លាក់មកលើរដ្ឋាភិបាលមែនដែរឬទេ ?
មិនត្រឹមតែប៉ុណ្ណោះទេអាជីវករនិងម្ចាស់ការាស់សាំងខ្លះសុទតែជាប់ធនាគា មិនមែនប្រើលុយសុទ្ធទាំងអស់មករកស៊ីនោះទេ ហើយហេតុការណ៍ដែលបានកើតឡើងគឺពួកគាត់មិនបានដឹងមុនឡើយ ដូច្នេះសូមបងប្អូនពិចារណាផង អាណិតដល់ពួកគាត់ជាពិសេសរាជរដ្ឋាភិបាលដែលកំពុងស្វែងរកដំណោះស្រាយក្នុងការបញ្ចប់ជម្លោះព្រំដែនព្រោះប្រទេសយើងមិនត្រូវការអោយមានសង្គ្រាមកើតឡើងទៀតទេ ខ្ញុំគាំទ្រចំពោះការធ្វើពហិការមិនទិញទំនិញសៀម តែខ្ញុំមិនគាំទ្រអោយបំផ្លាញខ្មែរគ្នាឯងដោយសាទំនិញសៀមនោះទេ។