ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ១៧នាក់(ស្រី ៦នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣១៤,៣០ក្រាម។
-មេតំហ្វេតាមីន(Wy)= ២៤៣,៦៩ក្រាម។
-កេតាមីន(Ke)= ១៧៣២,១៦ក្រាម។
-អុិចស្តាសុី(mdma)= ២៦៦០,៤២ក្រាម។
លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៧,០១ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៨ក្រាម។
៣ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ ចាប់យកIce ១០,០៣ក្រាម។
៤ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ៥នាក់ចាប់យកIce ១២៤,០៦ក្រាម, Wy ៩,៥០ក្រាម, Ke ១២១,០៣ក្រាម និងMDMA ១៨,៤៩ក្រាម។
៥ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ១១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧២,៦២ក្រាម, Wy ២៣៤,១៩ក្រាម, Ke ១៦១១,១៣ក្រាម និងMDMA ២៦៤១,៩៣ក្រាម៕