ឈ្នះអត់អរគុណកីឡាករទេ លោក Conte ងាកទៅសរសើរដឹងគុណ Man United ទៅវិញ

17-Sep-2025 4:20 PM

គ្រូបង្វឹកក្រុម Napoli លោក Antonio Conte បានធ្វើការអរគុណយ៉ាងអនេកប្បកាចំពោះក្លិបបិសាចក្រហម Manchester United ក្រោយកីឡាករមួយរូបនេះ ជួយអោយ Napoli ទទួលបានជ័យជម្នះ។




ក្លិប Napoli បានយកឈ្នះក្រុម Fiorentina យ៉ាងកក់ក្តៅក្នុងលទ្ធផល 3-1 ដោយក្នុងនោះខ្សែប្រយុទ្ធ Rasmus Hojlund ក៏បានស៊ុតបញ្ចូលទីផងដែរក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Napoli ក្រោយបានផ្ទេរក្នងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។




ជាមួយនឹងជ័យជម្នះ ក៏ដូចជាគ្រាប់បាល់សម្រាប់ខ្សែប្រយុទ្ធដាណឺម៉ាក លោក Conte បាននិយាយលេងសើចថា គាត់ពិតជាមិនអាចភ្លេចគុណរបស់ Manchester United នោះឡើយ ដែលបានអនុញ្ញាតអោយ Hojlund មកទឹកដីអ៊ីតាលីសារជាថ្មី ទោះបីត្រឹមពេលបណ្តោះអាសន្នក៏ដោយ។ បន្ថែមពីនេះ លោក Conte ក៏បានដាក់ការជឿជាក់ថា Hojlund ច្បាស់ជាអាចជួយទៅដល់ Napoli ខ្លាំងដូច Scott McTominay ដែលជាអតីតកីឡាករក្រុមបិសាចក្រហមដូចគ្នា៕

អត្ថបទដែលទាក់ទង