រថយន្តក្រុងនេះ សម្រាប់ដឹកអ្នកដំណើរដែលធ្វើដំណើរពីផ្សារភូពុយ ទៅកាន់គេហដ្ឋាន(ផ្ទះ) ដោយបែងចែកជា ៤គោលដៅផ្សេងគ្នាដូចខាងក្រោម៖
* ពីចំណុចផ្សារភូពុយ - ស្រុកវាលវែង
* ពីចំណុចផ្សារភូពុយ - ស្រុកភ្នំក្រវាញ
* ពីចំណុចផ្សារភូពុយ - ស្រុកតាលោសែនជ័យ
* ពីចំណុចផ្សារភូពុយ - ស្រុកបាកាន
សេវាកម្មនេះផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។