សម្តេចតេជោ ហ៊ុន សែន ៖ មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ

16-Sep-2025 9:48 AM

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ៖ ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀម​បង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវ​ភាពស្អាតស្អំរបស់ឯកឧត្តម ថាក់ ស៉ីន ផងដែរ។


សម្តេចតេជោបានអះអាងថា ៖ មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។


ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។


ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕

អត្ថបទដែលទាក់ទង