ចាប់ខ្លួនក្រុមក្មេងទំនើងដើរយប់ជ្រៅមានអាវុធដាវ​-កាំបិត​ និងជំពាមកៅស៊ូដាក់តាមខ្លួន​

16-Sep-2025 9:52 AM

កំពង់ស្ពឺ់ ៖​ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេ​លាម៉ោង​០០:២៩នាទី​ កម្លាំងជំនាញ​អធិការដ្ឋាននគរបា​លស្រុកគងពិសី​ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបា​លមហាឬស្សី ធ្វើ​ការល្បាតដល់ចំណុចផ្លូវបេតុង ភូមិតារាជ ឃុំមហាឬស្សី ស្រុកគងពិសី​ ក៏ប្រទះឃើញមុខ​សញ្ញាក្មេងចំនួន៣នាក់ ៖​
 ១-ឈ្មោះ មាន គឹម​ហាន ហៅ​ គឹមហៃ ភេទប្រុស អាយុ​២៦ឆ្នាំ រស់នៅថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី     
 ២-ឈ្មោះ ធី សុវណ្ណារាជ ភេ​ទប្រុ​ស អាយុ១៨ឆ្នាំ រស់នៅភូមិ​ប្រ​វឹកពង ឃុំទឹកល្អក់​ ស្រុកគងពិសី 
 ៣-ឈ្មោះ សុខ សឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅត្រពាំងថ្ម ឃុំស្រ​ង់ ស្រុកគងពិសី ជិះម៉ូតូ១គ្រឿ​ង ៣​នាក់​ ម៉ាកហុងដាC125 ពណ៍ខ្មៅ សេរីឆ្នាំ២០១៥​ ឡើងតែម ឆ្នាំ២០២២  គ្មានស្លាកលេខ។ 

តាមការបញ្ជាក់ពី​ លោកវរសេនីយ៍​ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានឲ្យដឹងថាក្រោយសមត្ថកិច្ចឃាត់និងដោយ​មានការស​ង្ស័​យសមត្ថកិច្ចបានត្រួតពិនិត្យរកឃេី​ញមានដាវដែក​ចំនួន​១ដើម​ និងចំ​ពាមកៅ​ស៊ូ១​ គ្រាប់ថ្មចំនួន​៤គ្រាប់​ ហេីយសមត្ថកិច្ចបាននាំបញ្ជូនជនទាំ​ង​៣នាក់មកកាន់អធិការដ្ឋាននគរបា​លស្រុក​ ដេីម្បីសាកសួរ​និងបន្ដចំណាត់ការតាមនីតិវិធី៕

អត្ថបទដែលទាក់ទង