នៅក្លិបចាស់គេមិនសូវផ្តល់តម្លៃ មកដល់ក្លិប​ថ្មី Real Betis ហ៊ានបើកលក់សម្លៀកបំពាក់របស់ Antony

17-Sep-2025 4:22 PM

ទោះមិនសូវទទួលបានការគាំទ្រកាលនៅជាកីឡាកររបស់ Manchester United ក៏ពិតមែន តែវាសនារបស់ Antony បានប្រែប្រួលទាំងស្រុងបន្ទាប់ពីការផ្លាស់មកលេងអោយ Real Betis។




ក្លិប Real Betis នឹងកីឡាករ Antony បានរួមដៃគ្នាបើកលក់សម្លៀកបំពាក់ជាច្រើនប្រភេទ ដោយធ្វើពាក់ព័ន្ធទៅនឹងសាក់ករបស់ Antony ដែលមានន័យថា ត្រាស់ដឹង បើបកមកខេមរភាសា។ ការបើកលក់សម្លៀកបំពាក់រួមគ្នានេះមានន័យថា ទាំងក្លិប នឹងកីឡាករ ត្រូវទទួលបានចំណែកស្មើៗគ្នា ដែលកាន់តែជួយកាត់បន្ថយតម្លៃនៃការផ្ទេររបស់កីឡាករប្រេស៊ីលរូបនេះ។




គួររំលឹកផងដែរថា Antony បានផ្លាស់មកលេងនៅទឹកដីអេស្ប៉ាញ ជាលក្ខណះអចិន្ត្រៃយ៍ ក្នុងការផ្ទេរតម្លៃប្រមាណ 21.6 លានផោនប៉ុណ្ណោះនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករមុនបើករដូវកាលនេះ ហើយថ្នាក់ដឹកនាំរបស់ Real Betis ជឿជាក់ថាការសម្រេចចិត្តមួយនេះ នឹងជួយជ្រោមជ្រែងយ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចរបស់ក្លិប ក្នុងការប្រកួតប្រជែងជាមួយក្លិបដទៃ ទាំងក្នុងប្រទេសអេស្ប៉ាញ​ ក៏ដូចជាទ្វីបអឺរ៉ុបផងដែរ៕

អត្ថបទដែលទាក់ទង