ករណី “គ្រោះថ្នាក់ចរាចរណ៍” រថយន្តបុកដើមឈើដោយខ្លួនឯងបណ្តាលឲ្យមនុស្សស្លាប់ ០១នាក់(ស្រី) និងរងរបួស០៩នាក់ ។
ហេតុការណ៍នេះ កេីតនៅបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ (២៥៩ ២៦០) ចំណុចមុខផ្ទះឈ្មោះ ឡឹ ធី ស្ថិតក្នុងភូមិថ្នល់តាសិត ឃុំគោកកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
របាយការណ៍សមត្ថកិច្ចបានអោយដឹងថារថយន្តម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ2B 81 81 ប្រភេទដឹកអ្នកដំណើរធុនតូចអ្នកបើកបរ ឈ្មោះសុខលាបភេទប្រុសអាយុ 45 ឆ្នាំភូមិគោកចាន់ឃុំអំពិលស្រុកប្រាសាទបាគងខេត្តសៀមរាប ទិសដៅពីកើតទៅលិច ដឹកនាក់រួមដំណើរ ១០នាក់ ។
មូលហេតុ អ្នកបើកបររថយន្តម៉ាក ALPHARD ងងុយដេក ។ វត្ថុតាង០១គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីបន្តនីតិវិធី។