មានករភ្ញាក់ផ្អើលបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃេីញសពដាក់ក្នុងវ៉ាលីច្រកបាវមកទម្លាក់ចោល ស្ថិតនៅស្ទឹងព្រែកត្នោត ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានប្រទះឃើញកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ សហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនិងមន្ត្រីនៃការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញចុះមកពិនិត្យកោសល្យវិច័្ចយលើសាកសព។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សាក សពមានភាពហេីមស្អុយរលួយនៅមិនដឹងប្រុសឬស្រីហេីយជាជនជាតិអ្វីនោះទេ។
ចំពោះករណីនេះ កម្លាំងសមត្ថកិចវ្ចជំនាញពាក់ព័ទ្ធកំពុងបេីកការស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕