ភ្នំពេញ ៖ កម្មករក្រុមហ៊ុន៨០០ស៊ុបពើ (ក្រុមប្រមូលសំរាម) បានប្រមូលផ្ដុំគ្នាតវ៉ា នៅមុខក្រុមហ៊ុន៨០០ស៊ុបពើលើចិញ្ចើមផ្លូវមហាវិថីឈ្នះៗ ភូមិ ផ្សារលិច សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ។

ការតវ៉ារបស់កម្មករក្រុមហ៊ុន៨០០ស៊ុបពើ ក្នុងគោលបំណងស្នើសុំ/ស្នើសុំអោយបុគ្គលិកចំនួន៤នាក់ដែលបានបញ្ឈប់ចូលធ្វើការនៅក្រុមហ៊ុន៨០០ស៊ុបពើវិញដែលមានឈ្មោះដូចខាងក្រោម
១.ឈ្មោះ រ៉ុង សារ៉ាយ ភេទប្រុស
២.ឈ្មោះ ស្វាយ ឡាំវិច្ឆិកា ភេទប្រុស
៣.ឈ្មោះ គង់ សារិន ភេទប្រុស
៤.ឈ្មោះ សៀង សុផាវង់ ភេទប្រុស។ 
ស្នើសុំអោយបង្កើតសហជីព ស្នើសុំឡើងប្រាក់ខែក្នុង១ឆ្នាំឡើងម្តងតាមគោលការណ៍ក្រសួងការងារ ស្នើសុំលុយបំណាច់ឆ្នាំ និងអតីតភាពការងារ សុំឈប់១ខែចំនួន៤ថ្ងៃប៉ុន្តែសុំអូធី.ថ្ងៃអាទិត្យ។

ជាលទ្ធផលភាគីខាងក្រុមហ៊ុន អោយអ្នកទាំង៤នាក់មកធ្វើការងារវិញ តែខាងកម្មករថារងចាំព្រឹកចាំដោះស្រាយ។
