ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ជាង៣០០នាក់ ក្នុងទីតាំងល្បែងសុីសងតាមអនឡាញ

20-Jan-2025 4:03 AM

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រមាណជាង ៣០០នាក់ នៅក្នុងទីតាំងល្បែងសុីសងអនឡាញខុសច្បាប់ដែលស្ថិតនៅក្នុងអគារ មានជ័យ អាផាតមិន។ 

ការឃាត់ខ្លួននេះ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។


ការបង្ក្រាបនេះ ដោយយោងទៅតាមបទបញ្ជរពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយកម្លាំងជំនាញពាក់ព័ន្ធចុះទៅធ្វើការបង្ក្រាបទីតាំងអគារអផាតមិន មួយកន្លែង ដែលលួចលាក់បង្កប់ល្បែងសុីសងអនឡាញខុសច្បាប់ ។

ជនជាតិចិន និងវៀតណាម ប្រមាណជាង៣០០នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅកាន់អគ្គស្នងការនគរបាលជាតិដើម្បីអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលទាក់ទង