កម្លាំងសមត្ថកិច្ចបានតាមប្រមាញ់ចាប់បុរសជនជាតិកូរ៉េម្នាក់ ដែលបានសម្លាប់ស្ត្រីខ្មែរដែលជាសង្សារនៅសណ្ឋាគារ HOME CHIC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ការចាប់ខ្លួនឃាតករនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជនល្មើសជាជនជាតិកូរ៉េត្រូវបានចាប់ខ្លូននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 
ក្រោយការចាប់ខ្លួន ជនល្មើសត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។

សូមជម្រាបថា មានករណីឃាតកម្មសម្លាប់ស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់នៅក្នុងសណ្ឋាគារ HOMECHIC នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥។ 
ករណីឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចបានចុះទៅកន្លែងកើតដើម្បីពិនិត្យសាកសព ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ។
