អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ៖ ការវាយតម្លៃរបស់សមត្ថកិច្ចថៃ​ករណី​ឃាតកម្មលើលោកលឹម គឹមយ៉ា គឺគេមានភស្តុតាងគ្រប់គ្រាន់ និងមិន​ពាក់ព័ន្ធនឹងរឿងនយោបាយ

16-Jan-2025 10:08 PM

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ឱ្យដឹងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា ជាសំណុំរឿងកើតឡើងនៅប្រទេសថៃ ហើយធ្វើការស្រាវជ្រាវស៊ើបអង្កេតដោយនគរបាលថៃ។ ការវាយតម្លៃរបស់មេប៉ូលិសថៃ បានន័យថា គេមានភស្តុតាងគ្រប់គ្រាន់ ផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់។

ដូច្នេះ ការវាយតម្លៃរបស់សមត្ថកិច្ចថៃសុទ្ធតែមានភស្តុតាង ទើបគេវាយតម្លៃថា មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ។ D-16-01-25-MND3


ឯកឧត្តមបានឱ្យដឹងទៀតថា ជាទូទៅ មុននឹងធ្វើការសន្និដ្ឋាន សមត្ថកិច្ចគឺត្រូវតែមានហេតុផលច្បាស់លាស់អ៊ីចឹងហើយ យើងក៏អបអរសាទរចំពោះការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យរបស់ប៉ូលិសថៃដែរ។

អគ្គស្នងការនគរបាលថៃបានបញ្ជាក់អំពីឃាតកម្មបាញ់សម្លាប់លោក លិម គឹមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងនៅកម្ពុជា គឺកើតឡើងវិវាទផ្ទាល់ខ្លួនរវាងនិយោជក និងអ្នកបាត់បង់ជីវិត ( លិម គឹមយ៉ា) ហើយមិនពាក់ព័ន្ធជាមួយនឹងរឿងនយោបាយការបរទេសនោះទេ។ ប៉ូលិសបានស្នើសុំតុលាការព្រហ្មទណ្ឌចេញដីកាតាមចាប់ខ្លួនឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត (ឈ្មោះថៃ) ដែលមានឈ្មោះជាខ្មែរ លី រតនរស្មី ជាអ្នកជួលឃាតករសម្លាប់លោកលិម គឹមយ៉ា ដោយសំអាងលើភស្តុតាងនៃការវេលុយឲ្យឃាតករចំនួនពីរលើក ដែលបញ្ជាក់ថា នេះជារឿងផ្ទាល់ខ្លួនមិនពាក់ព័ន្ធនឹងជាមួយរឿងនយោបាយទេ។

ក្រុមមេប៉ូលិសថៃបាន កោះប្រជុំមួយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានលើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រ ប្រឆាំងកម្ពុជា លោក លឹម គឹមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិន ពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ ហើយបាន និងកម្រិតប្រទេសទេ បញ្ជាក់ថា ប៉ូលិសធ្វើការមិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ ។
ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោក លឹម គឹមយ៉ា អតីត លោកនាយឧត្តមសេនីយ៍ គិទីរ៉ាត់ មានប្រសាសន៍ថា លោកបានទទួលរបាយការណ៍ថា ក្រោយកើតហេតុសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់បានក្នុងរយៈពេលប៉ុន្មានម៉ោង យើងអាចចាប់ជនបង្កបាន ២នាក់មក ផ្តន្ទាទោសតាមច្បាប់។ 

បច្ចុប្បន្នកំពុងសម្របសម្រួលជាមួយភាគីកម្ពុជាដើម្បីតាមចាប់ជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនមក ផ្តន្ទាទោសតាមច្បាប់ ។ ប៉ូលិសថៃលើកក្នុងអង្គប្រជុំថា យើងដឹង ហេតុការណ៍នេះកើតឡើង ចេញពីជម្លោះផ្ទាល់ខ្លួនរវាងនិយោជក និងអ្នកស្លាប់ ទោះយ៉ាងណាត្រូវបានគេបញ្ជាក់ថា មិនត្រូវបានរកឃើញថាពាក់ព័ន្ធនឹងនយោបាយជាតិនោះទេ។
“និយាយលើកនេះក្នុងនាមជាអគ្គស្នងការនគរបាលជាតិ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនការពារ ឬនិយាយដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះ ទេ ប៉ុន្តែវិធីស៊ើបអង្កេតបានចេញមកបែបនេះ» ៕

អត្ថបទដែលទាក់ទង