ទោះបីមិនទាន់រំងាប់អារម្មណ៍ក៏ពិតមែន តែពេលនេះមូលហេតុដែលនៅពីក្រោយការបដិសេដរបស់ Benjamin Sesko ក្នុងការផ្លាស់ទៅលេងនៅក្រុមកាំភ្លើងធំ Arsenal បានលេចចេញមកជាផ្លូវការហើយ។
នៅក្នុងទីផ្សារដោះដូរកីឡាករដែលបានបិទមុនរដូវកាល 2024-2025 ចាប់ផ្តើម Sesko គឺជាកីឡាករតែមួយរូបគត់ ដែលលោក Mikel Arteta ប៉ងប្រាថ្នាចង់បានដើម្បីពង្រឹងតំបន់ប្រយុទ្ធ ហើយដាក់អោយលេងជាមួយ Kai Havertz នឹង Gabriel Jesus។ ជាអកុសល អ្វីៗមិនបានដើរតាមការគិត ដោយ Sesko សុខចិត្តបន្តកុងត្រាថ្មីជាមួយ RB Leipzig ដោយមានតម្លៃផ្តាច់កុងត្រារហូតដល់ទៅ 55 លានផោនឯណោះ។
ថ្មីៗនេះ ប្រភពជាច្រើននៅអង់គ្លេសបានអោយដឹងថា មូលហេតុតែមួយគត់សម្រាប់ការបដិសេដរបស់ Sesko គឺដោយសារតែវត្តមានរបស់ Kai Havertz ដោយខ្សែប្រយុទ្ធវ័យ 21 ឆ្នាំមានការភ័យព្រួយថារូបគេបានត្រឹមតែជាជម្រើសទីពីរ រឺទីបីសម្រាប់ Arsenal ហើយវាអាចនឹងមានផលប៉ះពាល់ធំទៅដល់អនាគតរបស់រូបគេក្នុងនាមជាកីឡាករវ័យក្មេងមួយរូប៕