ភ្នំពេញ៖ ៖ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្លាស់ប្តូរឲ្យទៅទទួលភារកិច្ចថ្មី ដោយដាក់ជំនួសលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា។
ពិធីផ្លាស់ប្តូរស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា មុនទទួលបានការតែងតាំងជាស្នងការនគរបាលខេត្តស្ទឹងត្រែង មានតួនាទីជា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ត្រូវបានតែងតាំងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
