កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះកម្ពុជា-ថៃ (JBC) បានប្រព្រឹត្តទៅដោយរលូន

22-Oct-2025 11:44 AM

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះកម្ពុជា-ថៃ  (JBC) ស្ថិតនៅសណ្ឋាគារ Maneechan Resort Chanthaburi ខេត្តចន្ទថាបុរី ប្រទេសថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ 


ភាគីកម្ពុជាដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋ​លេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ហើយក៏​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងការពារជាតិ អភិបាលខេត្តទាំង៧ ជាប់ព្រំដែនកម្ពុជា-ថៃ និងមន្ត្រីជំនាញពាក់ព័ន្ធ។ 


កិច្ចប្រជុំនេះដែរ មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ ដោយផ្គោតលើខ្លឹមសារ រួម ដូចខាងក្រោម៖
១- បន្តតាមដានលើការងារវឌ្ឍនភាពនៃកិច្ចប្រជុំ JBC លើកទី៦ កាលពីថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ២០២៥កន្លងមក។


២- ជុំវិញបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អត្ថបទដែលទាក់ទង