ការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍បាល់ទាត់ EURO ឆ្នាំ 2024 បានឈានមកដល់ទីបញ្ចប់ជាផ្លូវការ ដោយក្រុមលេខ 3 ទាំង 6 ក្រុមត្រូវបានរកឃើញដើម្បីចម្រាញ់យកក្រុមខ្លាំងចំនួនបួនទៅបង្គ្រប់នៅវគ្គ 16 ក្រុមចុងក្រោយនាពេលដ៏ខ្លីខាងមុខ។
ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងពូលត្រូវបានចាប់ដាក់ក្នុងតារាងមួយ ហើយក្រុមដែលធ្វើបានល្អបំផុតនឹងឆ្លងទៅវគ្គបន្តទៀត។ ចំណាត់ថ្នាក់ក្នុងតារាងសម្រាប់ក្រុមលេខ 3 ល្អទាំងអស់គឺគិតទៅលើពិន្ទុ គ្រាប់បាល់ចំណេញ ចំនួនគ្រាប់បាល់ដែលបានស៊ុតចូល ជ័យជម្នះក្នុងពូល ចំនួនកាតលឿងនឹងកាតក្រហម ហើយនឹងចំណាត់ថ្នាក់នៃការប្រកួតជម្រុះ EURO។
ក្រោយការប្រកួតវគ្គចែកពូលបានបញ្ចប់ជុំទី 3 ជាផ្លូវការ ក្រុមជម្រើសជាតិហូឡង់ ហ្សកហ្ស៊ី ស្លូវ៉ាគី នឹង ស្លូវេនី នឹងត្រូវចូលរួមជាមួយក្រុមដទៃនៅក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយ។ ហុងគ្រីបានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ 3 ហើយមាន 3 ពិន្ទុដូចទៅនឹងក្រុមស្លូវេនីដូចគ្នា តែហុងគ្រីបានជំពាក់គ្រាប់បាល់ដល់ទៅ 3 ហើយនេះបានប៉ះពាល់ជាខ្លាំងទៅដល់ចំណាត់ថ្នាក់ក្នុងតារាងក្រុមលេខ 3 ល្អសម្រាប់ការប្រកួត៕