ភ្នំពេញ៖ បើកបរមិនប្រុងប្រយ័ត្ន រថយន្តកុងតឺន័របុករថយន្តដឹកគោពីក្រោយបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោងជិត ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកេីតហេតុមានរថយន្តកូរ៉េធុនធំពណ៌ស ពាក់ស្លាកលេខ 3F- 0597 ដឹកគោធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-1159 ដែលបេីកបរលឿនមិនប្រយ័ត្នមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់។
បន្ទាប់ពីកេីតហេតុកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញសង្គ្រោះ កាត់យកជនរងគ្រោះមកក្រៅដឹកបញ្ជូនទៅមន្ទីរពេទ្យ។