កំពត៖ លោកអនុសេនីយ៍ឯក អ៊ួង សិទ្ធ មេបញ្ជាការកងអនុសេនាធំទី៣ នៃកងវរសេនាតូចលេខ៣៣៥ នៅព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង បានធ្វើការល្បាតសហការ ជាមួយ លោកអនុសេនីយ៍ឯក ឈុន ចិន្តានាយប៉ុស្តិ៍ស្តីទី កោះត្នោត នគរបាលកាពារព្រំដែនវរសេនាតូចលេខ៦០១ ដឹកនាំកម្លាំង បានធ្វើការល្បាតត្រួតពិនិត្យបង្គោលសីម៉ា និងក្ដាប់សភាពការណ៏តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលលេខ៣០៣/៣រហូតដល់បង្គោលលេខ៣០៤ ។
ស្ថិតនៅភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រកកំពង់ត្រាច ខេត្តកំពត( ព្រំដែន កម្ពុជា - វៀតណាម ) ក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ នូវរាល់សភាពការណ៍ ប្រែប្រួល តាមព្រំដែន ព្រមទាំង ទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងដូចជា ការលួចឆ្លងដែនខុសច្បាប់ ឬការលួចនាំចេញនាំចូលនូវផលិតផលខុសច្បាប់ ការជួញដូរផ្សេងៗ និងករណីខុសច្បាប់ជាច្រើនទៀត ។
ការដើរល្បាតតាមព្រំដែន គឺជាពិសេសដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់កម្ពុជាយើង និងធ្វើឲ្យមានតម្លាភាពល្អ មានភាពសុក្រឹត្រយុត្តិធម៍ទៅវិញទៅមក មានភាពប្រាស្រ័យទាក់ទង់ល្អ រវាងប្រជាជន និងប្រជាតិទាំងពីរ (កម្ពុជា- វៀតណាម) ។
ក្នុងនោះដែរ ការអនុវត្តតួនាទី ភារកិច្ច គោរពតាមបទបញ្ជា របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត គ្រប់បណ្ដាកងឯកភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ល្បាតជាប្រចាំដូចភ្លៀងរលឹម និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបគ្រោះមហន្តរាយផ្សេងៗ គ្រោះទឹកជំនន់ នារដូវវស្សា ដែលកើតមានជាយៈថាហេតុ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះជំងឺរាតត្បាតផ្សេងៗ និតខំថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា ដើម្បីសម្រេចភារកិច្ចបានជោយជ័យ ។
មេបញ្ជាការគ្រប់កងឯកភាពត្រូវអនុវត្តតាម បទបញ្ជាតាមគ្រប់លំដាប់ថ្នាក់ក៏ ដូចជា អនុវត្តនូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ រវាងប្រទេសទាំងពីរ ។